ព្រះត្រៃបិដក ភាគ ៩៧

ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​សុខ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ជា​វិបាក ដែល​ច្រឡំ​ដោយ​សុខ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៥២] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ជា​វិបាក ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៥៣] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ជា​វិបាក ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637828893240908179
ទៅកាន់ទំព័រ៖