ព្រះត្រៃបិដក ភាគ ៩៧

 [៥៥៤] ធម៌​ដែល​ច្រឡំ​ដោយ​សុខ (ជា​បច្ច័យ) នៃ​ធម៌​ដែល​ច្រឡំ​ដោយ​សុខ​…។ បណ្ឌិត​គប្បី​ឃើញ​នូវ​ការរាប់៤យ៉ាង ហើយ​ធ្វើ​ចុះ។
 [៥៥៥] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ … ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​… ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​កម្ម​ប្ប​ច្ច័​យ នានា​ខណិ​កៈ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​ឧបេក្ខា​…។ … ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ នានា​ខណិ​កៈ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​ឧបេក្ខា​…។ ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​… វារៈ​ទាំង៤នេះ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ បណ្ឌិត កាល​អនុម័តិ​នូវ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ គប្បី​ចែក​ផង​ចុះ។
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637828893457353173
ទៅកាន់ទំព័រ៖