ព្រះត្រៃបិដក ភាគ ៩៧
[៥៥៦] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ជាវិបាក ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ខន្ធ១ ដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ជាបច្ច័យនៃខន្ធ២។បេ។ បញ្ហា១០ បណ្ឌិតគប្បីឲ្យពិស្ដារ ដូចជាក្នុងហេតុប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។
[៥៥៧] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអាហារប្បច្ច័យ ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យដោយឈានប្បច្ច័យ ជាបច្ច័យដោយមគ្គប្បច្ច័យ ជាបច្ច័យដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យដោយអត្ថិប្បច្ច័យ។ បញ្ហា១០ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។ ជាបច្ច័យដោយនត្ថិប្បច្ច័យ ជាបច្ច័យដោយវិគតប្បច្ច័យ។ នត្ថិប្បច្ច័យក្តី វិគតប្បច្ច័យក្តី ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។ ជាបច្ច័យដោយអវិគតប្បច្ច័យ។
ID: 637828893674577511
ទៅកាន់ទំព័រ៖