ព្រះត្រៃបិដក ភាគ ៩៧

 [៥៧៤] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៧៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ១៦ គឺ​ក្នុង​នអារម្មណ​ប្ប​ច្ច័​យ នអធិបតិ​ប្ប​ច្ច័​យ នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នសហជាត​ប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ ននិស្សយ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ នបុ​រេ​ជាត​ប្ប​ច្ច័​យ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ នអា​សេវន​ប្ប​ច្ច័​យ នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ នអាហារ​ប្ប​ច្ច័​យ នឥន្ទ្រិយ​ប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ នសម្បយុត្ត​ប្ប​ច្ច័​យ នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ នោ​អត្ថិ​ប្ប​ច្ច័​យ នោ​នត្ថិ​ប្ប​ច្ច័​យ នោ​វិ​គត​ប្ប​ច្ច័​យ និ​ងនោ​អវិ​គត​ប្ប​ច្ច័​យ។ បណ្ឌិត កាល​អនុម័ត​នូវ​បច្ច​នីយៈ គប្បី​រាប់​ផង​ចុះ។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637828895243387893
ទៅកាន់ទំព័រ៖