ព្រះត្រៃបិដក ភាគ ៩៧
គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២។
[៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី វិតក្កៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។
[៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។
ID: 637828723298585772
ទៅកាន់ទំព័រ៖