ព្រះត្រៃបិដក ភាគ ៩៧

 [៣៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង។បេ។ ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង មហាភូត​ទាំងឡាយ​ផង ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ កដ​ត្តា​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង … វិតក្កៈ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង មហាភូត​ទាំងឡាយ​ផង វិតក្កៈ (អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ កដ​ត្តា​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង …
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637828729215578655
ទៅកាន់ទំព័រ៖