ព្រះត្រៃបិដក ភាគ ៩៧

ទស្សន​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៥៧៨] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ(១) អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា(២) អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ។ ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២។
(១) បាន​ដល់ សោតាបត្តិ​មគ្គ ព្រោះ​ឃើញ​នូវ​ព្រះនិព្វាន​ជាដំបូង។ (២) គួរ​លះ​ដោយ​មគ្គ​ទាំង​ឡាយ​នោះៗ។ អដ្ឋ​សាលិ​នី​អភិធម្ម​ដ្ឋ​កថា​ធម្ម​សង្គ​ណី និក្ខេប​កណ្ឌ។
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637828923732744537
ទៅកាន់ទំព័រ៖