ព្រះត្រៃបិដក ភាគ ៩៧

ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ២ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១ មហាភូត២ អាស្រ័យ​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៥៨១] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ផង មហាភូត​ទាំងឡាយ​ផង។
 [៥៨២] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ភាវនា​ផង មហាភូត​ទាំងឡាយ​ផង។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637828924273783840
ទៅកាន់ទំព័រ៖