ព្រះត្រៃបិដក ភាគ ៩៧

 [៥៨៣] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ ខន្ធ២ អាស្រ័យ​ខន្ធ២។
 [៥៨៤] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ភាវនា ខន្ធ២ អាស្រ័យ​ខន្ធ២។
 [៥៨៥] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ។
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637828924540145735
ទៅកាន់ទំព័រ៖