ព្រះត្រៃបិដក ភាគ ៩៧
[៥៨៦] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង
ID: 637828924743946306
ទៅកាន់ទំព័រ៖