ព្រះត្រៃបិដក ភាគ ៩៧
ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៥៨៧] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ។ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[៥៨៨] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺមានវារៈ៣។ ដោយភាវនា… មានវារៈ៣។ ដោយនេវទស្សនៈ។ បេយ្យាលៈ។ អាស្រ័យមហាភូត១… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
ID: 637828924982454476
ទៅកាន់ទំព័រ៖