ព្រះត្រៃបិដក ភាគ ៩៧

 [៥៩០] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​និស្សយ​ប្ប​ច្ច័​យ។ ប្រហែលគ្នា​នឹង​ហេតុ​ប្ប​ច្ច័​យដែរ។ ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ព្រោះ​បុរេ​ជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ បដិសន្ធិ មិន​មាន​ទេ។ ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​វិបាក​ប្ប​ដិ​សន្ធិ មិន​មាន​ទេ។ ព្រោះ​កម្ម​ប្ប​ច្ច័​យ គឺ​អជ្ឈត្តិក​ក្តី មហាភូត​របស់​ពួក​អសញ្ញ​សត្វ​ក្តី មាន​បរិបូណ៌។
 [៥៩១] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​វិ​បា​កក្ខន្ធ១ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៥៩២] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 637828925445025290
ទៅកាន់ទំព័រ៖