ព្រះត្រៃបិដក ភាគ ៩៧
[៦០៣] … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ក្នុងអរូបភព។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។ ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា។បេ។ ខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយភាវនា ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា។បេ។ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា
ID: 637828926782181123
ទៅកាន់ទំព័រ៖