ព្រះត្រៃបិដក ភាគ ៩៧
ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១។បេ។ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង។បេ។ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៦០៤] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។
ID: 637828926999279482
ទៅកាន់ទំព័រ៖