ព្រះត្រៃបិដក ភាគ ៩៧
[៦០៥] ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៦០៦] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ ប្រហែលគ្នានឹងអធិបតិប្បច្ច័យដែរ។បេ។ បដិសន្ធិ មិនមានទេ។
[៦០៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិរ… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
ID: 637828927244501062
ទៅកាន់ទំព័រ៖