ព្រះត្រៃបិដក ភាគ ៩៧

 [៦១២] នូវ​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ។បេ។ ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​អាស្រ័យ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ ក្នុង​អរូបភព។ នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា។បេ។ ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ភាវនា ក្នុង​អរូបភព​…។ នូវ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ពា​ហិ​ររូប អាស្រ័យ​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ក្នុង​អរូបភព​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… របស់​ពួក​អសញ្ញ​សត្វ​…។
 [៦១៣] (ធម៌) ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ​… ព្រោះ​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។ ប្រហែលគ្នា​នឹងន​អារម្មណ​ប្ប​ច្ច័​យដែរ។
 [៦១៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 637828927770003161
ទៅកាន់ទំព័រ៖