ព្រះត្រៃបិដក ភាគ ៩៧
(ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិចារៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង មហាភូតទាំងឡាយផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយ
ID: 637828731897365659
ទៅកាន់ទំព័រ៖