ព្រះត្រៃបិដក ភាគ ៩៧

សហជាត​វារៈ


 [៦១៧] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ កើតជា​មួយ​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ កើតជា​មួយ​នឹង​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ (ខន្ធ២) កើតជា​មួយ​នឹង​ខន្ធ២។បេ។
សហជាត​វារៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [៦១៨] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ (ធម៌​ដែល​គួរ​លះ) ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា​… មាន​វារៈ៣។
 [៦១៩] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា នឹង​ខន្ធ២…
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 637828928690936085
ទៅកាន់ទំព័រ៖