ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[៦២០] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង
ID: 637828929082409929
ទៅកាន់ទំព័រ៖