ព្រះត្រៃបិដក ភាគ ៩៧
ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
[៦២១] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនាផង វត្ថុផង នឹងខន្ធ២ផង វត្ថុផង…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។ ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌
ID: 637828929277714250
ទៅកាន់ទំព័រ៖