ព្រះត្រៃបិដក ភាគ ៩៧
ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនាផង វត្ថុផង នឹងខន្ធ២ផង វត្ថុផង… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៦២២] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ នឹងខន្ធ២…។
[៦២៣] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនា។
[៦២៤] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ
ID: 637828929585549407
ទៅកាន់ទំព័រ៖