ព្រះត្រៃបិដក ភាគ ៩៧
គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ នឹងខន្ធ២… ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។
[៦២៥] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈផង វត្ថុផង (ខន្ធ២) ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
ID: 637828929809709977
ទៅកាន់ទំព័រ៖