ព្រះត្រៃបិដក ភាគ ៩៧
ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ពាហិរ ពឹងផ្អែកនឹងមហាភូតទាំងឡាយ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ… ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយទសន្សៈ ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ។ គឺបច្ច័យទាំងឡាយដ៏សេស ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។
[៦២៩] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ គឺបដិសន្ធិ មិនមាន។ ព្រោះអាសេវនប្បច្ច័យ គឺបដិសន្ធិ និងវិបាក មិនមាន។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
ID: 637828930282048701
ទៅកាន់ទំព័រ៖