ព្រះត្រៃបិដក ភាគ ៩៧

 [៦៣២] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [៦៣៣] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា នឹង​ខន្ធ២… វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ មហាភូត១… ពា​ហិរ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… របស់​ពួក​អសញ្ញ​សត្វ​… ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ អហេតុ​កក្ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​…
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637828930795468207
ទៅកាន់ទំព័រ៖