ព្រះត្រៃបិដក ភាគ ៩៧

(ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិតក្កៈ​ផង មហាភូត​ទាំងឡាយ​ផង (ចិត្តសមុដ្ឋាន​រូប អាស្រ័យ) វិតក្កៈ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ (កដ​ត្តា​រូប អាស្រ័យ) ខន្ធ​ទាំងឡាយ​ផង វិចារៈ​ផង (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង មហាភូត​ទាំងឡាយ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ (កដ​ត្តា​រូប អាស្រ័យ) ខន្ធ​ទាំងឡាយ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ កដ​ត្តា​រូប អាស្រ័យ​វិតក្កៈ​ផង មហាភូត​ទាំងឡាយ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ (កដ​ត្តា​រូប អាស្រ័យ) វិតក្កៈ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ វិចារៈ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ (វិចារៈ អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៤១] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​វិតក្កៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637828732127987534
ទៅកាន់ទំព័រ៖