ព្រះត្រៃបិដក ភាគ ៩៧
[៦៣៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។
[៦៣៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា កដត្តារូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ពាហិររូប ពឹងផ្អែកនឹងមហាភូត១… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។បេ។
[៦៣៩] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
ID: 637828931503575949
ទៅកាន់ទំព័រ៖