ព្រះត្រៃបិដក ភាគ ៩៧

 [៦៤៣] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា​… ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ភាវនា ក្នុង​អរូបភព​…។ ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា​… ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ភាវនា។ ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ក្នុង​អរូបភព ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា កដ​ត្តា​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ មហាភូត១… ពា​ហិរ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… មហាភូត១ របស់​ពួក​អសញ្ញ​សត្វ​…។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 637828931936018904
ទៅកាន់ទំព័រ៖