ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។ នឹងធម៌ ដែលគួរលះដោយទស្សនៈ។បេ។ ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ…។
[៦៤៤] … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។ នឹងធម៌ ដែលគួរលះដោយភាវនា… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ នឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា…
ID: 637828932155238808
ទៅកាន់ទំព័រ៖