ព្រះត្រៃបិដក ភាគ ៩៧

ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពា​ហិរ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​…។ ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ។
 [៦៤៥] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ផង វត្ថុ​ផង។ ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ភាវនា​ផង វត្ថុ​ផង។
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 637828932376521799
ទៅកាន់ទំព័រ៖