ព្រះត្រៃបិដក ភាគ ៩៧
កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយផង វិចារៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយផង វិចារៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យខន្ធ២ផង ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ
ID: 637828732336971752
ទៅកាន់ទំព័រ៖