ព្រះត្រៃបិដក ភាគ ៩៧

ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។

ចប់ អនុលោម។


 [៦៥៥] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ច្រឡំ​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រព្រឹត្តទៅ​មួយអន្លើដោយ​វិចិកិច្ឆា ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​មួយអន្លើដោយ​វិចិកិច្ឆា។
 [៦៥៦] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រព្រឹត្តទៅ​មួយអន្លើដោយ​ឧទ្ធច្ចៈ ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​មួយអន្លើដោយ​ឧទ្ធច្ចៈ។
 [៦៥៧] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ​…។
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 637828934023901332
ទៅកាន់ទំព័រ៖