ព្រះត្រៃបិដក ភាគ ៩៧

 [៦៦៦] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៦៧] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… គឺ​ពួក​ហេតុ ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៦៨] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង​… គឺ​ពួក​ហេតុ ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៦៩] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… គឺ​ពួក​ហេតុ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 637828935188427586
ទៅកាន់ទំព័រ៖