ព្រះត្រៃបិដក ភាគ ៩៧
ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[៦៧០] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ ដែលគួរលះដោយទស្សនៈ រាគៈដែលគួរលះដោយទស្សនៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង បុគ្គលត្រេកអរ រីករាយ ចំពោះទិដ្ឋិ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវទិដ្ឋិនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង វិចិកិច្ឆា ប្រារព្ធនូវវិចិកិច្ឆា កើតឡើង ទិដ្ឋិកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវទោមនស្ស ដែលគួរលះដោយទស្សនៈ ទើបកើតឡើង វិចិកិច្ឆាកើតឡើង។
ID: 637828935427041257
ទៅកាន់ទំព័រ៖