ព្រះត្រៃបិដក ភាគ ៩៧
ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែលគួរលះដោយភាវនា ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៧៥] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណានូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ បុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន នូវសោតៈ… នូវឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… នូវវត្ថុ ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូបដោយទិព្វចក្ខុ (ឮ) សំឡេង ដោយទិព្វសោតធាតុ…
ID: 637828936183270750
ទៅកាន់ទំព័រ៖