ព្រះត្រៃបិដក ភាគ ៩៧
(ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (អាស្រ័យ) ខន្ធ២ផង … (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង … ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ ក្នុងខណៈនៃបដិសន្ធិ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
ID: 637828732548784833
ទៅកាន់ទំព័រ៖