ព្រះត្រៃបិដក ភាគ ៩៧
ដឹងចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៧៦] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវកុសលនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង
ID: 637828936426618368
ទៅកាន់ទំព័រ៖