ព្រះត្រៃបិដក ភាគ ៩៧
ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង (ព្រះអរិយបុគ្គល) ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយត្រេកអរចំពោះឈាន រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវឈាននោះ… ទិដ្ឋិ… វិចិកិច្ឆា… កាលបើឈានសាបសូន្យហើយ វិប្បដិសារិបុគ្គល… ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ត្រេកអរ រីករាយ ចំពោះចក្ខុ ចំពោះសោតៈ… ចំពោះឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… វត្ថុ ត្រេកអរ រីករាយ ចំពោះខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវខន្ធនោះ… ទិដ្ឋិ… វិចិកិច្ឆា…។
[៦៧៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ប្រារព្ធនូវកុសលនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង នូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន… ចេញអំពីឈាន…
ID: 637828936631369712
ទៅកាន់ទំព័រ៖