ព្រះត្រៃបិដក ភាគ ៩៧
ចំពោះចក្ខុ… វត្ថុ… ត្រេកអរ ចំពោះខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា រាគៈ ដែលគួរលះដោយភាវនា ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង។
[៦៧៨] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរាគៈ ដែលគួរលះដោយទស្សនៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវរាគៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង បុគ្គលធ្វើនូវទិដ្ឋិ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវទិដ្ឋិនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦៧៩] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយទស្សនៈ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
ID: 637828936947307515
ទៅកាន់ទំព័រ៖