ព្រះត្រៃបិដក ភាគ ៩៧
[៦៨០] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះដោយទស្សនៈផង ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៦៨១] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរាគៈ ដែលគួរលះដោយភាវនា ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយភាវនា ធ្វើនូវរាគៈ ឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦៨២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរាគៈ ដែលគួរលះដោយភាវនា ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវរាគៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
ID: 637828937216063765
ទៅកាន់ទំព័រ៖