ព្រះត្រៃបិដក ភាគ ៩៧
[៦៨៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ដែលគួរលះដោយភាវនា… បានដល់អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ដែលគួរលះដោយភាវនា ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ក្នុងកាលមុន។បេ។ ធ្វើនូវខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយភាវនា ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។
[៦៨៨] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលគួរលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[៦៨៩] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
ID: 637828937898598270
ទៅកាន់ទំព័រ៖