ព្រះត្រៃបិដក ភាគ ៩៧
[៦៩០] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលគួរលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ។
[៦៩១] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៦៩២] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ
ID: 637828938147585916
ទៅកាន់ទំព័រ៖