ព្រះត្រៃបិដក ភាគ ៩៧
(ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៦៩៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ។បេ។ អាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[៦៩៤] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ។
[៦៩៥] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយសមនន្តរប្បច្ច័យ។ ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
[៦៩៦] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយសហជាតប្បច្ច័យ គឺមានវារៈ៣។
ID: 637828938451750653
ទៅកាន់ទំព័រ៖