ព្រះត្រៃបិដក ភាគ ៩៧

 [៦៩៧] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា (ជា​បច្ច័យ) នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា​… គឺ​មាន​វារៈ៣។
 [៦៩៨] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២… ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ វត្ថុ (ជា​បច្ច័យ) នៃ​ខន្ធ​ទាំងឡាយ មហាភូត១ (ជា​បច្ច័យ) នៃ​មហាភូត៣ មហាភូត​ទាំងឡាយ (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ពា​ហិរ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… របស់​ពួក​អសញ្ញ​សត្វ​…។
 [៦៩៩] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… គឺ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី មហាភូត​ទាំងឡាយ​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 637828938690463772
ទៅកាន់ទំព័រ៖