ព្រះត្រៃបិដក ភាគ ៩៧

 [៤៣] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ទើប​កើតឡើង … ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង (ខន្ធ​ទាំងឡាយ អាស្រ័យ) ខន្ធ២ … ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ កដ​ត្តា​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៤៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង … ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ (ខន្ធ​ទាំងឡាយ អាស្រ័យ) ខន្ធ២ … ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637828732820181149
ទៅកាន់ទំព័រ៖