ព្រះត្រៃបិដក ភាគ ៩៧
[៧០០] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយសហជាតប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនាក្តី មហាភូតទាំងឡាយក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
[៧០១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈ…។
[៧០២] ធម៌ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… គឺខន្ធ១ ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃខន្ធ៣។
[៧០៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២…
ID: 637828939063706385
ទៅកាន់ទំព័រ៖