ព្រះត្រៃបិដក ភាគ ៩៧
ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយអញ្ញមញ្ញប្បច្ច័យ របស់ពួកអសញ្ញសត្វ…។
[៧០៤] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៣។ ដោយភាវនា… គឺមានវារៈ៣។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យនៃធម៌) ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ គឺខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យ) នៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ខន្ធ២… ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ មហាភូត១… របស់ពួកអសញ្ញសត្វ… ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ…។
ID: 637828939293997831
ទៅកាន់ទំព័រ៖