ព្រះត្រៃបិដក ភាគ ៩៧

 [៧០៥] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​និស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា (ជា​បច្ច័យ) នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា​… គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​និស្សយ​ប្ប​ច្ច័​យ។
 [៧០៦] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២…។
 [៧០៧] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… គឺ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី មហាភូត​ទាំងឡាយ​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 637828939578426272
ទៅកាន់ទំព័រ៖