ព្រះត្រៃបិដក ភាគ ៩៧

 [៧០៨] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ភាវនា​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២…។
 [៧០៩] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ភាវនា​ក្តី មហាភូត​ទាំងឡាយ​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។
 [៧១០] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ ដែល​គួរ​លះ​ដោយ​ទស្សនៈ ហើយ​សម្លាប់សត្វ កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ​… បំបែក​សង្ឃ នូវ​ទោសៈ ដែល​គួរ​លះ​ដោយ​ទស្សនៈ​…
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 637828939836175237
ទៅកាន់ទំព័រ៖