ព្រះត្រៃបិដក ភាគ ៩៧
នូវមោហៈ… នូវទិដ្ឋិ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ… បំបែកសង្ឃ រាគៈ ដែលគួរលះដោយទស្សនៈ… ទោសៈ មោហៈ ទិដ្ឋិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[៧១១] ធម៌ដែលគួរលះដោយទស្សនៈ (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យនូវរាគៈ ដែលគួរលះដោយទស្សនៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម។ សេចក្តីបំប្រួញ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង នូវទោសៈ ដែលគួរលះដោយទស្សនៈ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង រាគៈ ដែលគួរលះដោយទស្សនៈ… ទោសៈ មោហៈ ទិដ្ឋិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
ID: 637828940049163702
ទៅកាន់ទំព័រ៖