ព្រះត្រៃបិដក ភាគ ៩៧

 [៧១២] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​រាគៈ ដែល​គួរ​លះ​ដោយ​ភាវនា​… ទោសៈ មោហៈ មានះ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​រាគៈ ទោសៈ មោហៈ មានះ និង​សេចក្តី​ប្រាថ្នា ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧១៣] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ ដែល​គួរ​លះ​ដោយ​ភាវនា ហើយ​សម្លាប់សត្វ​… បំបែក​សង្ឃ នូវ​ទោសៈ ដែល​គួរ​លះ​ដោយ​ភាវនា​… នូវ​មោហៈ​… នូវ​មានះ​… អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​សម្លាប់សត្វ​… បំបែក​សង្ឃ រាគៈ ដែល​គួរ​លះ​ដោយ​ភាវនា​…
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 637828940291306126
ទៅកាន់ទំព័រ៖